BREAKING

Jan 3, 2013

The Scar of Love


​                                 ស្នាម​ស្នេហ៍​ដែល​លប់​មិន​ជ្រះ

ម៉ោងប្រមាណ​ជា ១០យប់ មាន​សំលេង​តិចៗ​ចេញ​តាម​មាត់​បង្អួច នោះ​គឺ​សំលេង​ជជែក​គ្នា​រវាង​សង្សារ​មួយ​គូរ ដែល​ខាង​ស្រី​កំពុង​តែ​សាក់​រូប​ផ្កាយអោយ​មិត្ត​ប្រុស​របស់​គេ ហើយការ​សាក់​រូប​ផ្កាយ​នោះ​គឺ​ជា​ការតំណាង​ក៏​ដូច​ជា​ការ​សន្យារវាង​ពួក​គេ​ទាំង​ពីរ។
ថ្ងៃ​នេះ​បួន​ឆ្នាំ​មុនគឺ​ជា​ថ្ងៃ​ដែល Joey ចាប់​ផ្ដើមធ្វើ​​ជា​សង្សារ​ជា​មួយ​ Kim ហើយពួកគេ​បាន​សំរេច​អោយ Joey សាក់​រូប​ផ្កាយ​នៅ​លើ​ដៃ​ស្ដាំ​របស់​គេនៅ​ថ្ងៃ​ខួប​របស់ពួក​គេហើយ​ពេល​ណា​ដែល​គេ​បាន​សាក់​រូប​ផ្កាយ​ចំនួន​ប្រាំ មាន​ន័យ​ថា​ពេល​ដែល​គេ​បាន​ធ្វើ​ជាសង្សារ​នឹង​គ្នា​គ្រប់​ចំនួនប្រាំ​ឆ្នាំ​ នោះ​ពួក​គេ​នឹង​រៀប​ការ​នឹង​គ្នា។

យប់​នេះ​ជា​ឆ្នាំ​ទី​បួន ដែល​ពួក​គេ​បាន​ស្រលាញ់​គ្នា​ ហើយ​ Kim ក៏​បាន​សាក់រូប​ផ្កាយ​ទី​បួនអោយ​ Joey​។ បន្ទាប់​មក​ពួក​គេ​ក៏​មាន​ Small Party ក៏​ព្រោះ​តែ​ថ្ងៃ​នេះ​ក៏​ជា​ថ្ងៃ​ខួប​កំណើត​របស់ Joey ផង​ដែរ។ Party នោះ​ក្រៅ​ពីពួក​គេ​ទាំង​ពីរ​នាក់​ក៏​មាន​ មិត្ត​របស់​ Joey  2 3 នាក់ផង​ដែរ​លើស​ពី​នោះ​ទៅ​ទៀត Kim ក៏​បាន​ហៅ​មិត្ត​ចាស់ Jenny មក​ផង​ដែរ។ ពេល​ដែល​ Jenny ដើរ​ចូល​ភ្លាមនាង​និង​ Joey ហាក់​បីដូច​ជា​ចាប់​អា​រម្មណ៍​គ្នា​តែ​ក៏​មិន​មាន​អ្វី​កើត​ឡើង​ធំដំ​នោះ​ទេ។ តែ​បន្ទាប់​ពីផឹក​ច្រើន​បន្តិច Jenny ក៏​បាន​ដើរ​ទៅ​បន្ទប់​ទឹកហើយ​ក៏​វ៉ាក់​អឺ​ជាមួយ Joey ដែល​ទើប​តែ​ចេញ​មក ពួក​គេ​ទាំង​ពីបាន​មើល​មុខ​គ្នា​ចំៗ ដោយ​បាន​ចាប់​អារម្មណ៍​នឹង​គ្នា​ពី​ដំបូង ហើយ​ស្រវឹង​បន្តិចៗ Joey ក៏​បាន​ថើប Jenny ដោយ​នាង​ក៏​បាន​ពេញ​ចិត្ត​នឹង​គេ​ផង​ដែរ​ក៏​បន្ដោយ​អោយ​គេ​ថើប​តាម​សំរួល បន្ទាប់​មក​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ជាប់​នោះ។ Kim ដើរ​មក​រក​ចូល​បន្ទប់​ទឹកក៏​បាន​លឺ​សំលេង​ក៏​បើ​ទ្វារ​មើល ហើ​ក៏​បាន​ឃើញ​រឿង​ដ៏​តក់ស្លត់ ទន់​ជើង​អង្គុយ​យំ​នោះ​មុខ​បន្ទប់​នោះ​ភ្លាម​មួយ​រំពេច។
ព្រឹក​ថ្ងៃ​បន្ទាប់ពួក​គេទាំងពីក៏​បាន​ដឹង​ថា​ Kim ដឹង​រឿង​កាល​ពី​យប់​មិញហើយ​ក៏ទៅជួប​ដើម្បី​ដោះស្រាយ, Joey បាន​ខំ​សុំ​ទោស​យ៉ាង​ខ្លាំង ហើយ​ Jenny ក៏​មិន​ហ៊ាន​និយាយ​អ្វី​ដែរ​ព្រោះ​ដឹង​ខ្លួន​ខុស តែ Kim ខឹង​ខ្លាំង​ក៏​ព្រោះ​ម្នាក់​ជា​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ខ្លាំង​ហើយ​ម្នាក់​ទៀត​ជា​មិត្ត​សំលាញ់ តែ​ចុង​ក្រោយ Kim ក៏​សុខ​ចិត្ត​ដើរ​ចេញ​ដោយ​និយាយ​ត្រឹម​ពី​បី​ម៉ាត់​ចុង​ក្រោយ​ថា ទៅ​នៅ​ជាមួយ​គ្នា​អោយ​បាត់ៗ​ទៅ
Joey និង​ Jenny ចាប់ផ្ដើមនៅ​ជាមួយ​គ្នា ហើយ Kim ក៏បាន​ឈប់​ទាក់​ទង​ពួក​គេ។ ថ្វី​បើJenny ជា​អ្នក​មក​ក្រោយ​តែ​គេ​បាន​ស្រលាញ់ Joey ខ្លាំងហើយ Care ស្ទើរគ្រប់​ពេល​វេលា ដែល​មើល​ទៅ​ហាក់​បី​ដូចជា Joey កំពុង​តែ​មាន​សេចក្ដី​សុខ​យ៉ាង​ខ្លាំង​អញ្ចឹង តែ​ផ្ទុយ​ទៅ​វិញ Joey នៅ​តែ​ស្រលាញ់​ Kim ហើយ​នឹក​នាង​ជានិច្ច លើស​ពី​នោះ​ទៅ​ទៀត​គ្រប់​ពេល​ដែល​គេ​បាន​ឃើញ​រូប​ផ្កាយ​នៅ​លើ​ដៃ​របស់​គេ​ម្ដង គេ​មាន​អារម្មណ៍​ថា​ខុស​យ៉ាង​ខ្លាំង​ហើយ​ខឹង​ខ្លួន​ឯង​យ៉ាង​ខ្លាំង តែ​មាន​តែ​ទ្រាំ​ព្រោះ​ដឹង​ថា​ Kim ក៏​ខឹង​ខ្លាំង​មិន​ចាញ់​ការ​ដែល​គេ​នឹក​ខ្លាំង​ប៉ុន្មាន​ទេ ទើប​មិន​អាច​ត្រលប់​ក្រោយ​បាន មាន​តែ​ខំ​ធ្វើ​ល្អ​ជា​មួយ​អ្នក​ថ្មី។
មួយឆ្នាំ​កន្លង​ផុត​ទៅ
Joey ត្រលប់​មក​ពី​ខាង​ក្រៅ​វិញឃើញ​មាន​គូរ​រង្វង់​លើ​ប្រតិទិន ក៍​ចាំ​បាន​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​របស់​ខ្លួន ហើយ​ក៏​ចាំ​រឿងដែល​បាន​កើត​ឡើង​ថ្ងៃ​នេះ​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ ពេល​នោះគេ​មាន​អារម្មណ៍​កើត​ទុក​យ៉ាង​ខ្លាំង ស្រាប់​តែ​ទទួល​បាន​ SMS គឺ​ជា SMS របស់​ Kim “រីករាយ​ថ្ងៃ​កំណើត ស្រលាញ់​មិត្ត​ខ្ញុំ​អោយ​បាន​ល្អ​ណា៎ ក្រោយ​ពេល​អាន​ SMS ហើយ​ Joey មាន​អារម្មណ៍កាន់តែ​មិន​ស្រួល អារម្មណ៍ស្ដាយក្រោយ អារម្មណ៍​ខុស អារម្មណ៍​ខឹង​ខ្លួន​ឯង ពេល​ដែល​ឃើញ​រូប​សាក់​នៅ​លើ​ដៃ គេ​ក៏​បាន​គិត​ថា គ្រប់​ពេល​ឃើញ​វា​ទើប​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​បែប​នេះ ហើយ​ទោះបី​លប់​ចេញ​ក៏​នៅ​សល់​ស្នាម​ដែរ ពោល​គឺ​គេ​គិត​ច្បាស់​ក្នុង​ចិត្ត​ហើយ​ថា​គេ​មិន​អាច​ឈប់​ស្រលាញ់ Kim បានដូច​ដែល​គេ​មិន​អាច​លុប​សាក់​បាន​អញ្ចឹង គេ​ក៏​ស្ទុះ​រត់​ចេញ​ក្រៅ ទៅ​រក​ Kim។​
ពេលដែល​ Joey កំពុង​ធ្វើ​ដំណើរ​មក​រក Kim ពេល​នោះ Jenny បាន​មក​ដល់​មុន​ហើយ ក្នុង​គោលបំណង​សុំ​ទោស៖
Jenny: Kim…
Kim: អឺ...?
Jenny: អោយ​គ្នា​សុំ​ទោស​រឿង​កាល​ពី​ឆ្នាំ​មុន​ផង​ណា... យ៉ាង​ណា​ក៏​យើង​ជា​មិត្ត​នឹង​គ្នា​ដែរ​មែន​ទេ...?
Kim: អឺ... សុំទោស​ស្អី... បើ​ខឹង​... ក៏​ខឹង​ហួស​យូរ​មក​ហើយ... :-)
Jenny: អគុណ​ណា​សំលាញ់... តើ​អាច​ជួយ​រឿង​មួយ​បាន​ទេ?
Kim: រឿង​អី?
Jenny: គឺ​គ្នា​ចង់​សាក់​ហ្នឹង​ណា​ :-)
Kim: អ... ចូល​ក្នុង​ទៅ​ចឹង...
បន្ទាប់​ពី​សាក់​ហើយ​ Kim សុំ​ចេញ​ទៅ​ក្រៅ​បន្តិច ហើយ​ពេល​នោះ Joey ក៏​បាន​មក​ដល់ល្មម​ហើយ​ស្ទុះ​រត់​ទៅ​កាន់​បន្ទប់​សាក់​របស់ Kim យ៉ាង​លឿន​​ពេលដែល​រត់​ទៅ​ដល់​ភ្លាម​ក៏​ចាប់​បើក​ទ្វារ​ហើយនិយាយ​ទាំង​មិន​បាន​មើល៖
Joey: Kim! អោយ​បង​សុំ​ទោស! បង​ដឹង​ថា​បង​ខុស តែ​បង​ពិត​ជា​មិន​អាច​ភ្លេច​អូន​បាន ហើយ​រឹត​តែ​មិន​អាច​ឈប់​ស្រលាញ់​អូន​បានទៀត រៀប​ការ​ជា​មួយ​បង​បាន​ទេ?
ពេល​នោះ Kim បាន​ដើរ​មក​វិញ​ល្មម​ហើយបាន​ត្រឹម​ភ្លាត់​មាត់ "អឺ..."
Joey ក៏​ងាក​ទៅ​ឃើញ Kim នៅ​ខាង​ក្រៅ​បន្ទប់ហើយ​ងាក​ចូល​ទៅ​ក្នុង​បន្ទប់​ក៏ឃើញ Jenny ជាមួយ​ទឹក​មុខ​បែបតក់​ស្លត់ រក​យំ​បន្តិច អត់​បន្តិច អោន​មុខ​ចុះ Joey មើល​តាម​ក៏​ឃើញ​ឈ្មោះ​របស់​ខ្លួន​នោះ​លើស្មារ​របស់​ Jenny មិន​បាច់​និយាយ​ក៏​គេ​អាច​ស្មាន​ដឹង​ថា​បើ​គេ​ត្រលប់​ទៅ​រក​ Kim វិញ Jenny នឹង​ត្រូវរង​ទុក្ខ​ដូច​ដែល​គេ​ធ្លាប់​ជួប​រយៈពេលមួយ​ឆ្នាំ​កន្លង​មក​នេះ...
ស្នាម​សាក់​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ប៉ុណ្ណោះ ព្រោះ​តែ​សាក់​មិន​អាច​លុប​អោយ​ស្អាត​ដូច​ដើម​បាន ចិត្ត​ស្រលាញ់​មនុស្ស​ម្នាក់​ក៏​ដូច​គ្នា​អញ្ចឹង មិន​អាច​បំ​ភ្លេច​បាន​ដូច​ដើម​នោះ​ទេ...
មក​ដល់​ចំ​នុច​នេះ និយាយ​លេង​ចេញទាំង​បី Kim នៅ​តែ​ស្រលាញ Joey ហើយ​គាត់​ក៏​នៅ​ស្រលាញ់នាង តែ Jenny ជា​មិត្ត​ល្អ​របស់ Kim ហើយ​ក៏​ស្រលាញ់​ Joey ខ្លាំង​ដូច​គ្នា... សំរេច​មិន​ចេញ​ទេ​ទុក​អោយ​អ្នក​អាន​ជួយ​ Comment ចុះ...
ចប់
 
Copyright © 2013 The Library Of Love
Distributed By Free Blogger Templates | Design by FBTemplates | emThemes
    Twitter Facebook Google Plus Vimeo Videosmall Flickr YouTube