BREAKING

Jan 5, 2013

New Pain on the Old Scar



របួស​ថ្មី លើ​ដំបៅ​ចាស់

Vin ជា ​Freeland Photographer ដែល​កំពុង​មាន​ប្រជាប្រិយភាពបន្ទាប់​ពី​គេ​បានផ្លាស់​ចូល​មក​នៅ​តំ​បន់នេះតាម​ការ​ណែនាំ​របស់​មិត្ត​គេ។ តែ​ការ​ផ្លាស់​មក​នៅ​ទី​នេះ​ក៏​មិន​មែន​ព្រោះ​តែ​មុខ​របរ​នេះ​តែ​ម្យ៉ាង​នោះ​ទេ គឺ​ព្រោះ​តែគេ​មិន​អាច​ទ្រាំ​នោះ​កន្លែង​ចាស់​មិន​បាន ត្រូវ​ទ្រាំ​ឃើញ​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​នៅ​កៀក​កើយ​ជា​មួយ​មិត្ត​ប្រុស​ថ្មី ត្រូវ​គេច​គេ​ដូច​អ្នក​ទោស​ព្រោះ​មិន​ចង់​អោយ​គេ​ថា​រំ​ខាន ទោះ​បី​ជា​ការ​ពិត​ទៅ​គេ​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​តែ​ម្នាក់​ស្រី​នោះ​ជា​អ្នក​ក្បត់​មាន​ថ្មី​ហើយ​សុំ​គេ​បែក​សោះ។
ទោះ​បី​ជា​បាន​ផ្លាស់​មក​នៅ​កន្លែង​ថ្មី​មួយ​រយៈ​វែង​គួរ​សម​ហើយ​ក៏ Vin នៅ​តែ​ចាំ​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង ចាំ​គ្រប់​ពេល​វា​លា​សប្បាយៗ ហើយ​ចាំ​ច្បាស់​ជាងគេ​គឺពេល​ដែល​ស្រី​ម្នាក់​នោះ​បាន​សុំ​គេ​បែក និង​ រូបភាពដែល​គេ​បាន​នៅ​កៀក​កើយ​ជា​មួយ​សង្សារ​ថ្មីបាន​ធ្វើ​អោយ​ Photographer កំសត់​យើង​ឈឺ​ស្ទើរ​ក្ស័យ​មួយ​សារៗ មាន​ពេល​ខ្លះ​ដល់​ថ្នាក់គេង​យល់សប្ត​ក៏​មាន​ផង​ដែរ។

ថ្ងៃ​នេះ​ Vin មិន​មាន​ Project អ្វី​ទេ​ក៏​នៅ​បន្ទប់​ជួល​សំរាក់លំហែ និង Check Facebook លេង ស្រាប់​តែ​មាន​មិត្ត​ម្នាក់​ Call មកថាមាន​ Project របស់​ហាង​សំលៀក​បំពាក់​មួយ តែ​ត្រូវ​ការ​ Model មុខ​ថ្មី ដូច្នេះមិត្ត​របស់​គេ​ក៏​បាន​អោយ​ឈ្មោះ​មួយ​ចំនួន​អោយ​មើល​តាម Vin សាក​មើល​រូប​តាម​ Facebook មុន​នឹង​ទាក់​ទង​ហៅ​មក​ថត។ ពេល​ដែល​ Vin កំពុង Check មើល​រូប​ភាពរបស់​ឈ្មោះដែល​បាន​អោយ​ទាំង​នោះ ចៃដន្យ​ក៏​បាន​ឃើញ Profile របស់​មនុស្ស​ស្រី​ម្នាក់នោះ ហើយ​ក៏​ចូល​ទៅ​មើល​ដោយ​ចិត្ត​មិន​ទាន់​អស់​អាល័យ មួយ Click ដែលបាន​ចុច​ចូល​ទៅ​កាន់ Profile របស់​គេ​ប្រៀប​បាន​ដូច​ជា​ចាក់​ខ្លួន​ឯង​មួយ​កំបិត​ចំ​កណ្ដាល​ដើម​ទ្រួង​អញ្ចឹង ព្រោះ​បាន​ឃើញ​ Relationship Status របស់​គេ Married ហើយ​និង​រូប​ភាព​ស្និត​ស្នាលរបស់​គេ​ជាមួយនឹង​សង្សារ​ថ្មី​ជា​ច្រើន​ទៀត។ ទន់​ដៃ​ទន់​ជើង​រក​ធ្វើ​អ្វី​មិន​ត្រូវ Vin ក៏​បិត Computer ហើយ​ចេញ​ទៅ​ក្រៅ​បាត់​ទៅ។


បន្ទាប់​ពី​ដើរ​ថត​រូប​លេង​ខាង​ក្រៅអស់​មួយ​ព្រឹក Vin ក៏ដូច​ជា​ស្រស់​ស្រាយ​លើង​វិញ ហើយពេល​ដែលដើរ​មក​ដល់មុខ​បន្ទប់​វិញ​ភ្លាមក៏​បាន​ឃើញ​ឥវ៉ាន់​នោះ​មុខ​បន្ទប់​ជាប់​នោះ មើល​ទៅ Vin មាន​អ្នក​ជិតខាង​ថ្មី​ហើយ តែ​ពេល​ដែល​កំពុង​ញញឹមស្រាប់​តែឃើញ​ម្ចាស់​ឥវ៉ាន់​ទាំង​នោះងើប​ឡើង ​គឺ Boo សង្សារ​ចាស់​របស់​ Vin ហើយ​មក​ជាមួយ​សង្សារ​ថ្មី​របស់​គេគឺ Dan។ ស្នាម​ញញឹម​ក៏​ប្រែ​ស្រពោន​មួយ​រំ​ពេច ហើយ Boo ក៏​មា​ន​ទឹក​មុខ​មិន​ល្អ​ដែរ Vin ក៏​ប្រញ៉ាប់​ចូល​ក្នុង​បន្ទប់​បាត់​ទៅ។ ប្រាស់​ខ្លួន​លើ​គ្រែបែប​មនុស្ស​គ្មាន​វិញ្ញាន រូប​ភាព​ឈឹ​ចាប់​ទាំង​ឡាយ​ក៏​ចេះ​តែ​លេច​ចេញ​ឡើង​អោយ​ឃើញទោះ​ខំប្រឹង​បិត​ភ្នែក​ក៏​ដោយ ពេលនេះ​ហើយ​ដែល​ Vin បាន​យល់​នូវ​ពាក្យដែល​គេ​និយាយ​ថា មនុស្ស​ប្រុស​រឹង​មាំប៉ុណ្ណាតែ​ក៏​គង់​តែ​ស្រក់​ទឹក​ភ្នែក។
មិន​នឹក​ស្មាន​ថា​លើ​លោក​នេះ​ចង្អៀត​ដល់​ថ្នាក់​ហ្នឹង មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​បន្ទាប់​ពី​មើល Facebook ស្រាប់​តែ​ជួប​ផ្ទាល់​តែ​ម្ដង វាចៃដន្យ​ហួស​ពេក​ហើយ។ ក្ដី​សង្ឃឹម​ដែលធ្លាប់​មាន​មក​ពី​មុន​ថា​នឹង​រួច​ផុត​ពី​ការ​ឈឺ​ចាប់ តែ​ឥឡូវ​វា​បាន​រត់​មក​រក​វិញ​ទាល់​តែ​បាន។ កន្លែង​ដែល​ធ្លាប់​តែ​គិត​ថាស្ងប់​ស្ងាត់ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ដូច​ជា​នរកទៅវិញ មនុស្ស​ប្រុស​រស់រាយ​ម្នាក់​បាន​ក្លាយ​ទៅ​ជា​មនុស្ស​មិន​មែន​មនុស្ស​ខ្មោច​មិន​មែន​ខ្មោច ដើរ​បែប​មនុស្ស​គ្មាន​វិញ្ញាន​នៅ​ក្នុង​ខ្លួនព្រោះ​ទៅ​ទី​ណា​ក៏​ត្រូវជួប​ពួកគេ​ទាំង​ពីរ​ដែរ។ ខំទៅ​មើល​កុន​ដើម្បីបន្លប់​ទុក្ខ​តែ​បែរ​ជាជួប​ពួក​គេ... ឡើង​អង្កុយ​លើដំ​បូល​អគា​ផឹក​ម្នាក់​ឯង​ស្រាប់​តែ​ឃើញ​ពួក​គេ​កំពុង​តែ​អោប​គ្នា​មាន​ក្ដី​សុខ... សំងំ​ធ្វើ​ការ​ក្នុង​បន្ទប់មិន​ចង់ឃើញ​ទៀត​តែ​ក៏​ត្រូវ​ទ្រាំ​នឹង​សំលេង​ប្រលែង​គ្នា​បែប​ផ្អែមល្ហែម​ទៀត តើ​ត្រូវ​អោយ​មនុស្ស​ប្រុស​ម្នាក់​នេះ​ទ្រាំ​រស់​បែប​ណា​ទៅ? តែ​ទោះ​ឈឺ​យ៉ាង​ណា​ក៏​មិន​ហ៊ាន​ស្អប់​ព្រោះ​ចិត្ត​ដែល​ធ្លាប់​ស្នេហ៍វា​មាន​ខ្លាំង គ្រប់​ពេល​ដែល​ជួប​មុខ​ត្រូវ​ទ្រាំ​បង្ខំ​ចិត្ត​ញញឹម​ទាំង​ឈឺ​ចាប់តែ​បើ​គេច​វា​ក៏​ដូច​ជា​មិនសូវ​សម ដូច្នេះ​មាន​តែ​ទ្រាំ​ធ្វើ​ទាំង​បង្ខំ។
មិន​មែន​គ្រប់​ពេល​សុទ្ធ​តែ​មាន​ក្ដី​សុខ​នោះ​ទេ ពេល​ខ្លះ Boo ក៏​បាន​ឈ្លោះ​ជា​មួយ​ Dan ផង​ដែរ ហើយ​គ្រប់​ពេល​ដែល​បាន​លឺ​សំលេង​ឈ្លោះ​គ្នា​ ដោយ​ចិត្ត​បារម្មណ៍​ធ្វើ​អោយ​ Vin ស្ទើរ​ទ្រាំ​មិន​បាន​ចូល​ទៅ​ជួយ​ តែ​ក៏​នៅ​ចាំ​បាន​ថា​ខ្លួន​គ្រាន់​តែ​ជា​អ្នក​ចាស់ មិន​មាន​សិទ្ធ​អ្វី​នឹងលូក​ដៃ​បាន​ទេក៏​បាន​ត្រឹ​ម​តែ​ទ្រាំ​ឈឺ​ថែម​មួយ​កំ​រិត​ទៀត​តែ​ប៉ុណ្ណោះ។
ថ្ងៃ​មួយ​ការ​ឈ្លោះ​ប្រកែក​គ្នាបាន​លឺ​សំលេង​ខ្លាំង​ជាង​រាល់​ដង ដល់​ថ្នាក់​មាន​សំលេងបោក​ប្រាប់​ផ្សេងៗ លើស​ពី​នោះ​ទៅ​ទៀត​មាន​សំលេង​យំ​របស់​ Boo ទៀត​ផង Vin ទ្រាំ​លេង​បាន​ក៏​ស្ទោះ​មក​រក​បើ​ទ្វារ​ទៅ​ឃាត់ តែ​ក៏​បាន​លឺ​សំលេង បើក​ទ្វារ​មុន​គឺ Dan បាន​ដើរ​ចេញ​ទៅ ​ហើយ Boo កំពុង​យំ​នៅ​មុខ​បន្ទប់ បន្ទាប់​មកក៏​លឺ​សំលេង​គោះ​ទ្វារ​បន្ទប់​របស់​ខ្លួន Vin បើក​មកឃើញ Boo កំពុង​ឈរ​ជាមួយ​និង​ទឹក​ភ្នែក នាង​ក៍​ស្ទុះ​មក​អោបហើយ Vin ក៏​បាន​អោប​វិញ​បែប​លួង​លោម ហើយ​ក៏​លឺ​សំ​លេង​របស់​ Boo “សុំ​បាន​ទេ? ក្នុង​សភាព​បែប​នោះធ្វើ​អោយ​ Vin បាន​គិត​ថាប្រហែល​ជា​នាង​ទ្រាំ​លែង​បាន​ជាមួយ​នឹង​ការ​ឈ្លោះ​គ្នា​ជាមួយ​ Dan ហើយគិត​ថា​ប្រហែល​ជា​នាង​ចង់​ត្រលប់​មក​វិញ ដោយ​ចិត្ត​ដែល​នៅ​តែ​ស្រលាញ់បាន​ប្រាប់​ Vin ថា​ត្រូវ​តែ​ទទួល​យក​នាងមក​វិញ។ Vin ក៏​បាន​អោយ​នាង​ខ្លាំង​ជាង​មុន​ជាមួយ​នឹង​ស្នាម​ញញឹម​ពោពេញ​ទៅ​ដោយ​ក្ដី​សង្ឃឹម តែ​អ្វី​ៗមិន​ដូច​ដែល​ Vin បាន​គិត​នោះ​ទេ​បន្ទាប់​ពី Boo បាន​និយាយ​បន្តរ
Boo: សុំអោយ​អ្នក​ដើរ​ចេញ​អោយ​ឆ្ងាយ​ពី​ជី​វិត​របស់​ពួក​យើង​បាន​ទេ? ឈប់​តាម​រំខានពួក​យើង​ទៀត​តើ​បាន​ទេ? ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ឃើញ​អ្នក​គឺ​ជា​ថ្ងៃ​ដែល​ពួក​យើង​ចាប់​ផ្ដើម​បាត់​បង់​សេចក្ដី​សុខ។ សុំ​មែន​ណា... (សំលេង​យំ)
Boo បាន​រុញ Vin ចេញ ហើយ Vin ក៏​បាន​ប្រែ​ទឹក​មុខ​អន់​ចិត្ត​ខ្លាំង​បំ​ផុតហើយ​ នាង​ក៏​ដើរ​ចេញ​ទៅ។ អ្នក​គ្រប់​គ្នា​ប្រហែល​ជា​គិត​ថា​ Vin កំពុង​តែ​ខឹង​តើមែន​ទេ? តែ​ការ​ពិត​ទៅ Vin កំពុង​មាន​អារម្មណ៍​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ ហើយ​ក៏​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ខុស​ដែល​ធ្វើ​អោយ​គេ​ទាំង​ពី​ឈ្លោះ​គ្នា ព្រឹក​បន្ទាប់​ក៏​បាន​រៀប​ឥវ៉ាន់​ចេញ​ពី​បន្ទប់​នោះទៅ តែ​បន្សល់​ទុក​ក្រដាស់​មួយ​សន្លឹក​សរសេរថា ព្រមចេញ...តែ​ការពិតទៅ​តើ​អ្នក​ណា​រំខាន​អ្នក​ណា បិទ​ចោល​នៅ​មុខ​បន្ទប់។
តើ​អ្នក​គិត​ថា​ Vin ធ្វើ​ត្រូវ​ទេ? តើ​ Vin គួរ​តែ​ធ្វើ​បែប​ណា​បើ​អ្នក​គិត​ថា​ការ​ធ្វើ​នេះ​មិន​ត្រឹម​ត្រូវ? 


ចប់
 
Copyright © 2013 The Library Of Love
Distributed By Free Blogger Templates | Design by FBTemplates | emThemes
    Twitter Facebook Google Plus Vimeo Videosmall Flickr YouTube