BREAKING

Dec 30, 2012

Tour Neaty Neak Komdor



តួនាទី អ្នកកំដរ
          A ជា​មនុស្ស​ស្ងាម​ស្ងាត់ B ជា​ប្រុស​សង្ហា ហើយ C ជា​ស្រី​ស្អាត​នៅ​ក្នុង​ថ្នាក់។ C ជា​សង្សារ​នឹង B តែ A ជាមនុស្ស​ដែល​ស្រលាញ់ C ខ្លាំង... ខ្លាំង​ដល់​ថ្នាក់​អាច​ហៅ​បាន​ថា​មើល​អ្វី​លេង​ឃើញ​ខុស​ត្រូវ។ ទោះ​បី​ជា​ C ធ្លាប់​បាន​ធ្វើ​បាប​ចិត្ត​ជា​ច្រើន​លើក​ច្រើន​សារក៏ A នៅ​តែ​ចាត់​ទុក​ថា​នាង​ជា​មនុស្ស​ល្អ។ តែ​ទោះ​បី​ជា​ C និង B ជាសង្សារ​នឹង​គ្នាតែ B ចូល​ចិត្ត​លេង​សើច​ជា​មួយ​ស្រី​ដទៃ ហើយ​ពេល​ខ្លះ​ក៏​លើស​ពី​លេង​សើច ដែល​ធ្វើ​អោយ​ C ត្រូវ​ឈឺ​ចិត្ត​ ហើយ​គ្រប់​ពេល​ដែល​រឿង​បែ​ប​នេះ​កើត​ឡើង A គឺ​ជា​មនុស្ស​ដំបូង​បំ​ផុត​ដែល​នាង​ទៅ​រក...
ម៉ោង​ប្រហែល​ 10PM A កំ​ពុង​តែ​រៀបចំ​ចូល​គេងស្រាប់​តែ​សំលេងទូរស័ព្ទបានរោទ៍ ហើយជាលេខដែលមិនមានឈ្មោះ... ទោះបី​ជា​មិនបាន​ Save ក៏គាត់អាចចាំបានថា​ជា​លេខ​របស់​អ្នក​ណា ព្រោះ​លេខ​នេះ​ឧស្សារហ៍Call ដែរ ហើយ ​A ​ក៏​បាន​លើ​និយាយដូច​រាល់ដង។
សំ​លេង​របស់ C បន្លឺ​ឡើង​តាម​ទូរស័ព្ទបែប​ស្រវឹង​បន្តិច បែប​ទើប​តែ​យំ​ហើយ​បន្តិច...
C: A...
A: បាទ?
C: ទំ​នេរ​ទេ?
A: មាន​ទៅ​រវល់​អី...
C: ចូល​គេង​រឺនៅ? ចង់​ជជែកលេង​ជាមួយតើ​រំ​ខានទេ?
A: មិន​អី​ទេ ទើប​តែ​រៀប​ចំកន្លែង​គេ​តែ​មិន​ទាន់​គេង​ទេ អាច​និយាយ​បាន​តើ...
C: ខ្ញុំ​នឹក A
A: អគុណ :-)
.. .. .. .. ..
ប្រមាណ​ជា​មួយ​ម៉ោង​ក្រោយ​ពី​ជជែក​គ្នា C ហាក់​បី​ដូច​ជា​ស្រស់ស្រាយ​ឡើង​វិញ ហើយ​ក៏​បាន​ណាត់ A ចេញ​ក្រៅ​ព្រោះ​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​អាទិត្យ ហើយ​ A ក៏​បាន OK ទាំងរី​រាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។
 
Copyright © 2013 The Library Of Love
Distributed By Free Blogger Templates | Design by FBTemplates | emThemes
    Twitter Facebook Google Plus Vimeo Videosmall Flickr YouTube