BREAKING

Dec 30, 2012

Tour Neaty Neak Komdor 2



ព្រឹក​នេះ​​ A បាន​ភ្ញាក់​ពី​ព្រលឹម​ហើយ​រៀប​ចំខ្លួន​យ៉ាង​សង្ហារ ហើយ​ក៏​ទៅចាំនៅ​កន្លែង​ណាត់​មុន​ទៀត​ផង... ដល់​ម៉ោង​ណាត់​ហើយ​មិន​ទាន់​ឃើញ C មក​ទៀតតែ A នៅ​តែ​រង់​ចាំ​... ចាំ​ទាំង​សង្ឃឹម​ថា​បាន​ជួប។
.. .. .. .. ..
ចាំ​អស់​រយៈ​ពេល​ជាង 3ម៉ោង C នៅ​តែ​មិន​ទាន់​មក តែ​ភ្លាមៗ​នោះនាង​ក៏ Call មក​ A
C: A...?
A: បាទ C ខ្ញុំ​កំពុង​តែ​ចាំ​អ្នក... មិច​ក៏​មិន​ទាន់​មក​ទៀត?
C: អឺ... សុំទោស​ផង​ ខ្ញុំ​មិន​សូវ​ស្រួល​ខ្លួន​ទេ​ថ្ងៃ​នេះ មិន​បាន​ទៅ​ទេ ហើយ​ក៏​សុំ​ទោស​ផង​ដែល​ទើប​តែ​ Call ទៅ​ប្រាប់
A: អឺ... មិន​អី​ទេ បើ​ឈឺ​ចឹងសំរាក​នៅ​ផ្ទះទៅ កុំ​ភ្លេច​ញ៉ាំ​ថ្នាំ​ផង​ណា... :-) (និយាយ​ទាំង​ខក​ចិត្ត)
C: អគុណ​ហើយ​ណា​ដែល​បាន​កំ​ដរ​យប់​មិញ ហើយ​ក៏​អគុណ​ដែល​មិន​បាន​ខឹង​ណា
A: មិន​អី​ទេ Bye
C: Bye
បិទ​ទូរស័ព្ទ​ហើយ A ក៏​ត្រលប់​ទៅផ្ទះ​វិញ តែដោយ​ក្ដី​បារម្មណ៍គេ​ក៏​ទៅផ្ទះ​របស់ C ដើម្បី​សួរ​សុខទុក្ខ​តែនៅ​តាម​ផ្លូវ​ពេលដែល​ទៅ​ជិតដល់​គេ​បាន​ឃើញ​ពី​ចំងាយ​គឺ C កំពុង​តែ​ដើរ​ចេញ​ពី​ផ្ទះ​ជាមួយទឹក​មុខ​ស្រស់ស្រាយនិង​​ស្នាម​ញញឹម​ដូច​មនុស្ស​ជា​ធម្មតា ហើយ​បាន​ឡើង​ឡាន​ជា​មួយ​ B ចេញ​ទៅ​ក្រៅ...

អារម្មណ៍​នា​ពេល​នោះ​ប្រហែល​ជា​អ្នក​អាន​ទាំង​អស់​គ្នា​អាច​កាត់​ស្មាន​​បាន​ហើយ​ថា​តើ​វា​បែប​ណា

តែ A ខំកុហក​ខ្លួន​ឯង​ថា​ប្រហែល​ជា​គេ​បាន​ធូរ​ស្បើយ ប្រហែល​ជា​គេមាន​ការ​សំខាន់ដែល​ត្រូវ​ទៅ​ក្រៅ... ហើយ​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ទៅ។
 
Copyright © 2013 The Library Of Love
Distributed By Free Blogger Templates | Design by FBTemplates | emThemes
    Twitter Facebook Google Plus Vimeo Videosmall Flickr YouTube